TRAINING: "ANNUAL INCOME TAX RETURN" FOR BANTEAY MEANCHEY
វគ្គបណ្តុះបណ្តាល៖ "ការបិទបញ្ជីនិងការប្រកាសពន្ធប្រចាំឆ្នាំ៉" (សំរាប់អ្នកជាប់ពន្ធតូចនិងមធ្យម) ខេត្តបន្ទាយមានជ័យ
១) តើលោកអ្នកកំពុងមានបញ្ហាលើការប្រកាសពន្ធប្រចាំខែ និងការបិទបញ្ជីប្រចាំឆ្នាំដែររឺទេ? ២) តើនឹងមានហានិភ័យអ្វីខ្លះប្រសិនបើអាជីវកម្មរបស់លោកអ្នកពុំបានប្រកាសពន្ធនិងរបិទបញ្ជីត្រឹមត្រូវនិងសមស្រប?
១. ហេតុអ្វីចូលរួមវគ្គបណ្តុះបណ្តាល?
ចំណេះដឹងនិងជំនាញនៃការរៀបចំឯកសារពន្ធជាក់ស្តែងនៅកម្ពុជានិងរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍យ៉ាងខ្លាំងលើបញ្ហាប្រាក់និងពន្ធដារ។ វាមានផលប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលលើការរកប្រាក់ចំណូលរបស់អង្គភាពអាជីវកម្ម។ វគ្គបណ្តុះបណ្តាលនេះនឹងគ្របដណ្តប់គ្រប់ទិដ្ឋភាពនៃរបាយការណ៍ប្រាក់ចំណូលប្រចាំខែឆ្នាំនិងពន្ធដែលអនុវត្តនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។ សិក្ខាកាមនឹងអាចយល់ដឹងអំពីការប្រកាសពន្ធនិងច្បាប់ពន្ធដើម្បីរៀបចំឯកសារប្រកាសពន្ធដោយខ្លួនឯងឲ្យបានត្រឹមត្រូវនិងជៀសវាងការពិន័យរបស់ពន្ធដារ ហើយនៅពេលសិក្ខាកាមយល់ច្បាស់គឺដោយមិនចាំបាច់ទៅពឹងគេប្រកាសពន្ធឲ្យ។
២. គោលដៅនៃវគ្គបណ្តុះបណ្តាល
*សំរាប់អ្នកជាប់ពន្ធតូច • រៀបចំនិងគ្រប់គ្រងបញ្ជីលក់ប្រចាំថ្ងៃ។
• រៀបចំនិងគ្រប់គ្រងបញ្ជីទិញប្រចាំថ្ងៃ។
• រៀបចំនិងគ្រប់គ្រងបញ្ជីស្តុកទំនិញ។
• គណនាការកាត់រំលស់លើទ្រព្យសម្បត្តិ។
• រៀបចំរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៨។
• ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំខែនិងឆ្នាំ២០១៨។
*សំរាប់អ្នកជាប់ពន្ធមធ្យម
- ចេះផ្ទៀងផ្ទាត់របាយការណ៍គណនេយ្យមុននឹងយករបាយការណ៍នោះមកប្រកាសពន្ធ
- យល់ដឹងពីប្រភេទពន្ធដែលទាក់ទងនឹងអាជីវកម្មរបស់សហគ្រាស
- ចេះប្រើប្រាស់វិក្កយបត្រឲ្យបានត្រឹមត្រូវស្របតាមច្បាប់នៃសារពើពន្ធ
- ចេះគណនាប្រភេទពន្ធប្រចាំខែ - ចេះរៀបចំឯកសារ និងដាក់លិខិតប្រកាសពន្ធប្រចាំខែ - ចេះគណនាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ - ចេះរៀបចំឯកសារ និងដាក់លិខិតប្រកាសពន្ធប្រចាំឆ្នំា។
៣. វិធីសាស្ត្របណ្តុះបណ្តាល
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងជាលក្ខណៈអនុវត្តន៍ជាក់ស្តែងសកម្មនិងរស់រវើក។ គ្រូបណ្តុះបណ្តាលមានចំនួន៣រូបនិងជំនួយការ០១រូបធ្វើការសំរបសំរួលបង្ហាញណែនាំដោះស្រាយបញ្ហានានាទាក់ទងទៅនឹងមេរៀននិងការងារគណនេយ្យហិរញ្ញវត្ថុនិងពន្ធដារដោយមានការយកចិត្តទុកដាក់ខ្ពស់។ លើកទឹកចិត្តអោយសិក្ខាកាមធ្វើការជាគូនិងជាក្រុមធ្វើការពិភាក្សាដោះស្រាយលំហាត់ការបិទបញ្ជីគណនេយ្យនិងការប្រកាសពន្ធ។ ពិភាក្សានិងដោះស្រាយករណីសិក្សាជាក់ស្តែងដែលកំពុងកើតឡើងទាក់ទងអាជីវកម្មបច្ចុប្បន្ន និងធ្វើអោយសិក្ខាកាមទទួលបាននូវជំនាញធ្វើពិតប្រាកដ។ ធ្វើការវាយតម្លៃនិងផ្តល់យោបល់ទៅលើសកម្មភាពរៀននិងបង្រៀននៅក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល។
៤. អ្នកណាអាចចូលរួមបាន?
សហគ្រិន ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ម្ចាស់ភាគហ៊ុន ប្រធានគណនេយ្យហិរញវត្ថុ គណនេយ្យករ និងអ្នកណាក៏ដោយដែលកំពុងធ្វើការទាក់ទងទៅនឹងហិរញ្ញវត្ថុនិងពន្ឋ។
*តម្លៃសិក្សា៖ $55 (អ្នកជាប់ពន្ធតូច) $85 (អ្នកជាប់ពន្ធមធ្យម)
*កាលបរិច្ឆេទ៖ 16-17 កុម្ភៈ 2019
*ទីកន្លែង៖ ហាងកាហ្វេ Talk2 Coffee (ខាងកើតឈៀងខាងត្បូងវេទិកាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាប់ផ្លូវច្រមុះជ្រូកជិតហាងបាយម្ទេសក្រហម)
**អត្ថប្រយោជន៍បន្ថែម៖
- សិក្សាជាមួយអ្នកបណ្តុះបណ្តាលអាជីពបែបអនុវត្តន៍ជាក់ស្តែង០៣រូប។
- តំលៃសិក្សារួមបញ្ចូលវិញ្ញាបនបត្របញ្ជាក់ការសិក្សា ឯកសារ អាហារសំរ៉ន់ និងអាហារថ្ងៃត្រង់។
- ផ្តល់ជូនការបញ្ចុះតម្លៃ$6 (អ្នកជាប់ពន្ធតូច) និង $16 (អ្នកជាប់ពន្ធមធ្យម) បង់ថ្លៃសិក្សាមុន 10 កុម្ភៈ 2019។
**លោកអ្នកអាចចុះឈ្មោះចូលសិក្សាតាមរយៈ Link: https://bit.ly/2C7fvPB នេះ ទូរសព្ទលេខ៖ 012 716 787 / 017 666 553 អ៊ីម៉ែល៖ training@bminvestconsult.com / info@bminvestconsult.com គេហទំព័រ៖ www.bminvestconsult.com