image

TRAINING: ANNUAL INCOME AND TAX RETURN TRAINING FOR MEDIUM

វគ្គសិក្សា៖ ការបិទបញ្ជី និងការប្រកាសពន្ធប្រចាំឆ្នាំ (សំរាប់អ្នកជាប់ពន្ធមធ្យមនិងធំ)

តើលោកអ្នកកំពុងមានបញ្ហាលើការប្រកាសពន្ធប្រចាំខែ និងការបិទបញ្ជីប្រចាំឆ្នាំដែររឺទេ? តើនឹងមានហានិភ័យអ្វីខ្លះប្រសិនបើអាជីវកម្មរបស់លោកអ្នកពុំបានប្រកាសពន្ធនិងការបិទបញ្ជីត្រឹមត្រូវនិងសមស្រប

១. ហេតុអ្វីចូលរួមវគ្គសិក្សា

ចំណេះដឹងនិងជំនាញនៃការរៀបចំឯកសារពន្ធជាក់ស្តែងនៅកម្ពុជានិងរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍យ៉ាងខ្លាំងលើបញ្ហាប្រាក់និងពន្ធដារ។ វាមានផលប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលលើការរកប្រាក់ចំណូលរបស់អង្គភាពអាជីវកម្ម។ វគ្គបណ្តុះបណ្តាលនេះនឹងគ្របដណ្តប់គ្រប់ទិដ្ឋភាពនៃរបាយការណ៍ប្រាក់ចំណូលប្រចាំខែឆ្នាំនិងពន្ធដែលអនុវត្តនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។ សិក្ខាកាមនឹងអាចយល់ដឹងអំពីការប្រកាសពន្ធនិងច្បាប់ពន្ធដើម្បីរៀបចំឯកសារប្រកាសពន្ធដោយខ្លួនឯងឲ្យបានត្រឹមត្រូវនិងជៀសវាងការពិន័យរបស់ពន្ធដារ ហើយនៅពេលសិក្ខាកាមយល់ច្បាស់គឺដោយមិនចាំបាច់ទៅពឹងគេប្រកាសពន្ធឲ្យ។

២. គោលដៅនៃវគ្គបណ្តុះបណ្តាល

-ចេះផ្ទៀងផ្ទាត់របាយការណ៍គណនេយ្យមុននឹងយករបាយការណ៍នោះមកប្រកាសពន្ធ។

-យល់ដឹងពីប្រភេទពន្ធដែលទាក់ទងនឹងអាជីវកម្មរបស់សហគ្រាស។

-ចេះប្រើប្រាស់វិក្កយបត្រឲ្យបានត្រឹមត្រូវស្របតាមច្បាប់នៃសារពើពន្ធ។     

-ចេះគណនាប្រភេទពន្ធប្រចាំខែ។                   

-ចេះរៀបចំឯកសារ និងដាក់លិខិតប្រកាសពន្ធប្រចាំខែ។  

-ចេះគណនាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។

-ចេះរៀបចំឯកសារ និងដាក់លិខិតប្រកាសពន្ធប្រចាំឆ្នំា។   

៣. មាតិកានៃវគ្គសិក្សា

-ត្រួតពិនិត្យបញ្ជីគណនេយ្យ។             

-ពិនិត្យឡើងវិញឯកសារប្រកាសពន្ធប្រចាំខែ។                           

-ផ្ទៀងផ្ទាត់របាយការណ៍ធនាគារ និងរបាយការណ៍សាច់ប្រាក់។   

-ផ្ទៀងផ្ទាត់របាយការណ៍ស្តុក និងថ្លៃដើម។                                                                               

-ផ្ទៀងផ្ទាត់គណនីបង្គរ។   

-ផ្ទៀងផ្ទាត់អត្រាប្តូរប្រាក់។           

-ផ្ទៀងផ្ទាត់ទ្រព្យសកម្មរយៈពេលវែង។                  

-រៀបចំរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៨។    

-ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងតារាងគណនីផ្សេងៗទៀត។     

៤. វិធីសាស្ត្រ

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងជាលក្ខណៈអនុវត្តន៍ជាក់ស្តែងសកម្មនិងរស់រវើក។ គ្រូបណ្តុះបណ្តាលមានចំនួន៣រូបនិងជំនួយការ០១រូបធ្វើការសំរបសំរួលបង្ហាញណែនាំដោះស្រាយបញ្ហានានាទាក់ទងទៅនឹងមេរៀននិងការងារគណនេយ្យហិរញ្ញវត្ថុនិងពន្ធដារដោយមានការយកចិត្តទុកដាក់ខ្ពស់។ លើកទឹកចិត្តអោយសិក្ខាកាមធ្វើការជាគូនិងជាក្រុមធ្វើការពិភាក្សាដោះស្រាយលំហាត់ការបិទបញ្ជីគណនេយ្យនិងការប្រកាសពន្ធ។ ពិភាក្សានិងដោះស្រាយករណីសិក្សាជាក់ស្តែងដែលកំពុងកើតឡើងទាក់ទងអាជីវកម្មបច្ចុប្បន្ន និងធ្វើអោយសិក្ខាកាមទទួលបាននូវជំនាញធ្វើពិតប្រាកដ។ ធ្វើការវាយតម្លៃនិងផ្តល់យោបល់ទៅលើសកម្មភាពរៀននិងបង្រៀននៅក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល។

៥. អ្នកណាអាចចូលរួមបាន

សហគ្រិន ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ម្ចាស់ភាគហ៊ុន ប្រធានគណនេយ្យហិរញវត្ថុ គណនេយ្យករ និងអ្នកណាក៏ដោយដែលកំពុងធ្វើការទាក់ទងទៅនឹងហិរញ្ញវត្ថុនិងពន្ឋ។

**កាលបរិច្ឆេទបណ្តុះបណ្តាល៖ ១៩-២០ មករា ២០១៨

**ទីកន្លែងបណ្តុះបណ្តាល៖ សណ្ឋាគារ Landing Gold Villa Siem Reap (ជិត Pub Street ផ្សារលើព្រះអង្គចេកព្រអង្គចម ទូរសព្ទលេខ៖ 017 799 428)

 **អត្ថប្រយោជន៍បន្ថែម៖

-សិក្សាជាមួយនឹងអ្នកបណ្តុះបណ្តាលអាជីពបែបអនុវត្តន៍ជាក់ស្តែង។
-តំលៃសិក្សារួមបញ្ចូលទាំងលិខិតបញ្ជាក់ការសិក្សា អាហារសំរ៉ន់ និងអាហារថ្ងៃត្រង់។
-ផ្តល់ជូនការបញ្ចុះតម្លៃសិក្សា១០ដុល្លារ សំរាប់ការបង់ថ្លៃសិក្សាមុនថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។

**លោកអ្នកអាចចុះឈ្មោះចូលសិក្សាតាមរយៈទូរសព្ទលេខ៖ 012 716 787 / 017 666 553 ឬអ៊ីម៉ែល៖ training@bminvestconsult.com / info@bminvestconsult.com 
គេហទំព័រ៖ 
ww.bminvestconsult.com