image

"Annual Income Tax Return​ for SMEs" in Battambang City on 23-24 Feb

វគ្គបណ្តុះបណ្តាល៖ "ការបិទបញ្ជីនិងការប្រកាសពន្ធប្រចាំឆ្នាំ៉" (អ្នកជាប់ពន្ធមធ្យមនិងធំក្រុងបាត់ំដបង)

១) តើលោកអ្នកកំពុងមានបញ្ហាលើការប្រកាសពន្ធប្រចាំខែ និងការបិទបញ្ជីប្រចាំឆ្នាំដែររឺទេ?                     

២) តើនឹងមានហានិភ័យអ្វីខ្លះប្រសិនបើអាជីវកម្មរបស់លោកអ្នកពុំបានប្រកាសពន្ធនិងរបិទបញ្ជីត្រឹមត្រូវនិងសមស្រប?


១. ហេតុអ្វីចូលរួមវគ្គបណ្តុះបណ្តាល? 
ចំណេះដឹងនិងជំនាញនៃការរៀបចំឯកសារពន្ធជាក់ស្តែងនៅកម្ពុជានិងរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍យ៉ាងខ្លាំងលើបញ្ហាប្រាក់និងពន្ធដារ។ វាមានផលប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលលើការរកប្រាក់ចំណូលរបស់អង្គភាពអាជីវកម្ម។ វគ្គបណ្តុះបណ្តាលនេះនឹងគ្របដណ្តប់គ្រប់ទិដ្ឋភាពនៃរបាយការណ៍ប្រាក់ចំណូលប្រចាំខែឆ្នាំនិងពន្ធដែលអនុវត្តនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។ សិក្ខាកាមនឹងអាចយល់ដឹងអំពីការប្រកាសពន្ធនិងច្បាប់ពន្ធដើម្បីរៀបចំឯកសារប្រកាសពន្ធដោយខ្លួនឯងឲ្យបានត្រឹមត្រូវនិងជៀសវាងការពិន័យរបស់ពន្ធដារ ហើយនៅពេលសិក្ខាកាមយល់ច្បាស់គឺដោយមិនចាំបាច់ទៅពឹងគេប្រកាសពន្ធឲ្យ។

២. គោលដៅនៃវគ្គបណ្តុះបណ្តាល 
• ចេះផ្ទៀងផ្ទាត់របាយការណ៍គណនេយ្យមុនយករបាយការណ៍មកប្រកាសពន្ធ។ 
• យល់ដឹងពីប្រភេទពន្ធដែលទាក់ទងនឹងអាជីវកម្មរបស់សហគ្រាស។ 
• ចេះប្រើប្រាស់វិក្កយបត្រឲ្យបានត្រឹមត្រូវស្របតាមច្បាប់នៃសារពើពន្ធ។ 
• ចេះគណនាប្រភេទពន្ធប្រចាំខែ។ • ចេះរៀបចំឯកសារ និងដាក់លិខិតប្រកាសពន្ធប្រចាំខែ។ • ចេះគណនាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ • ចេះរៀបចំឯកសារ និងដាក់លិខិតប្រកាសពន្ធប្រចាំឆ្នំា។

៣. វិធីសាស្ត្របណ្តុះបណ្តាល 
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងជាលក្ខណៈអនុវត្តន៍ជាក់ស្តែងសកម្មនិងរស់រវើក។ គ្រូបណ្តុះបណ្តាលមានចំនួន៣រូបនិងជំនួយការ​០១រូបធ្វើការសំរបសំរួលបង្ហាញណែនាំដោះស្រាយបញ្ហានានាទាក់ទងទៅនឹងមេរៀននិងការងារគណនេយ្យហិរញ្ញវត្ថុនិងពន្ធដារដោយមានការយកចិត្តទុកដាក់ខ្ពស់។ លើកទឹកចិត្តអោយសិក្ខាកាមធ្វើការជាគូនិងជាក្រុមធ្វើការពិភាក្សាដោះស្រាយលំហាត់ការបិទបញ្ជីគណនេយ្យនិងការប្រកាសពន្ធ។ ពិភាក្សានិងដោះស្រាយករណីសិក្សាជាក់ស្តែងដែលកំពុងកើតឡើងទាក់ទងអាជីវកម្មបច្ចុប្បន្ន និងធ្វើអោយសិក្ខាកាមទទួលបាននូវជំនាញធ្វើពិតប្រាកដ។ ធ្វើការវាយតម្លៃនិងផ្តល់យោបល់ទៅលើសកម្មភាពរៀននិងបង្រៀននៅក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល។


៤. អ្នកណាអាចចូលរួមបាន? 
សហគ្រិន ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ម្ចាស់ភាគហ៊ុន ប្រធានគណនេយ្យហិរញវត្ថុ គណនេយ្យករ និងអ្នកណាក៏ដោយដែលកំពុងធ្វើការទាក់ទងទៅនឹងហិរញ្ញវត្ថុនិងពន្ឋ។

•​តម្លៃសិក្សា៖ $75 
•កាលបរិច្ឆេទ៖ 23-24 កុម្ភៈ 2019 
•ម៉ោងសិក្សា៖ 08:00pm-12:00pm & 01:00pm-5:00pm 
•ទីកន្លែង៖ សណ្ឋាគារ The Coconut House ក្រុងបាត់ដំបង

អត្ថប្រយោជន៍បន្ថែម៖ 
• សិក្សាជាមួយអ្នកបណ្តុះបណ្តាលអាជីពបែបអនុវត្តន៍ជាក់ស្តែង០៣រូប។ 
• តំលៃសិក្សារួមបញ្ចូលវិញ្ញាបនបត្រ ឯកសារ អាហារសំរ៉ន់ អាហារថ្ងៃត្រង់។ 
• ផ្តល់ជូនការបញ្ចុះតម្លៃសិក្សាត្រឹមតែ$65 បង់ថ្លៃសិក្សាមុន 15 កុម្ភៈ 2019។

***លោកអ្នកអាចចុះឈ្មោះចូលសិក្សាតាមរយៈ Link: https://bit.ly/2C7fvPB នេះ ទូរសព្ទលេខ៖ 012 716 787 / 017 666 553 អ៊ីម៉ែល៖ training@bminvestconsult.com / info@bminvestconsult.com គេហទំព័រ៖ www.bminvestconsult.com