image

Training: "Annual Income Tax Return for Small Tax Payers" in Battambang City on 09 Feb, 2019


វគ្គបណ្តុះបណ្តាល៖ ការបិទបញ្ជីនិងប្រកាសពន្ធប្រចាំឆ្នាំ២០១៨ (សំរាប់អ្នកជាប់ពន្ធតូច)

១. ហេតុអ្វីចូលរួមវគ្គបណ្តុះបណ្តាល?
ចំណេះដឹងនិងជំនាញនៃការរៀបចំឯកសារពន្ធជាក់ស្តែងនៅកម្ពុជានិងរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍យ៉ាងខ្លាំងលើបញ្ហាប្រាក់និងពន្ធដារ។វាមានផលប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលលើការរកប្រាក់ចំណូលរបស់អង្គភាពអាជីវកម្ម។វគ្គបណ្តុះបណ្តាលនេះនឹងគ្របដណ្តប់គ្រប់ទិដ្ឋភាពនៃរបាយការណ៍ប្រាក់ចំណូលប្រចាំខែឆ្នាំនិងពន្ធដែលអនុវត្តនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។ សិក្ខាកាមនឹងអាចយល់ដឹងអំពីការប្រកាសពន្ធនិងច្បាប់ពន្ធដើម្បីរៀបចំឯកសារប្រកាសពន្ធដោយខ្លួនឯងឲ្យបានត្រឹមត្រូវនិងជៀសវាងការពិន័យរបស់ពន្ធដារហើយនៅពេលសិក្ខាកាមយល់ច្បាស់គឺដោយមិនចាំបាច់ទៅពឹងគេប្រកាសពន្ធឲ្យ។

២. គោលបំណងនៃវគ្គបណ្តុះបណ្តាល


• រៀបចំនិងគ្រប់គ្រងបញ្ជីលក់ប្រចាំថ្ងៃ។ 


• រៀបចំនិងគ្រប់គ្រងបញ្ជីទិញប្រចាំថ្ងៃ។ 


• រៀបចំនិងគ្រប់គ្រងបញ្ជីស្តុកទំនិញ។ 


• គណនាការកាត់រំលស់លើទ្រព្យសម្បត្តិ។


• រៀបចំរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៨។


• ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំខែនិងឆ្នាំ២០១៨។





៣. វិធីសាស្ត្របណ្តុះបណ្តាល


វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងជាលក្ខណៈអនុវត្តន៍ជាក់ស្តែងសកម្មនិងរស់រវើក។ គ្រូបណ្តុះបណ្តាល


មានចំនួន៣រូប​និងជំនួយការ​០១រូបធ្វើការសំរបសំរួលបង្ហាញណែនាំដោះស្រាយបញ្ហានានាទាក់ទង


ទៅនឹងមេរៀននិងការងារគណនេយ្យហិរញ្ញវត្ថុនិងពន្ធដារដោយមានការយកចិត្តទុកដាក់ខ្ពស់។ លើក


ទឹកចិត្តអោយសិក្ខាកាមធ្វើការជាគូនិងជាក្រុមធ្វើការពិភាក្សាដោះស្រាយលំហាត់ការបិទបញ្ជី


គណនេយ្យនិងការប្រកាសពន្ធ។ ពិភាក្សានិងដោះស្រាយករណីសិក្សាជាក់ស្តែងដែលកំពុងកើតឡើង


ទាក់ទងអាជីវកម្មបច្ចុប្បន្ន និងធ្វើអោយសិក្ខាកាមទទួលបាននូវជំនាញធ្វើពិតប្រាកដ។ ធ្វើការវាយ


តម្លៃនិងផ្តល់យោបល់ទៅលើសកម្មភាពរៀននិងបង្រៀននៅក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល។


៤. អ្នកណាអាចចូលរួមបាន?
សហគ្រិន ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ម្ចាស់ភាគហ៊ុន ប្រធានគណនេយ្យហិរញវត្ថុ គណនេយ្យករ និងអ្នកណាក៏ដោយដែលកំពុងធ្វើការទាក់ទងទៅនឹងហិរញ្ញវត្ថុនិងពន្ឋ។

*តម្លៃសិក្សា៖ $55
*កាលបរិច្ឆេទ៖ 09 កុម្ភៈ 2019
*ទីកន្លែង៖ សណ្ឋាគារ The Coconut House ក្រុងបាត់ដំបង

**អត្ថប្រយោជន៍បន្ថែម៖
• សិក្សាជាមួយអ្នកបណ្តុះបណ្តាលអាជីពបែបអនុវត្តន៍ជាក់ស្តែង០២រូប។
តំលៃសិក្សារួមបញ្ចូលវិញ្ញាបនបត្របញ្ជាក់ការសិក្សា ឯកសារ អាហារសំរ៉ន់ និងអាហារថ្ងៃត្រង់។
• ផ្តល់ជូនការបញ្ចុះតម្លៃ$6 ដោយបង់ថ្លៃសិក្សាមុន 06 កុម្ភៈ 2019។

**លោកអ្នកអាចចុះឈ្មោះចូលសិក្សាតាមរយៈ Link: https://bit.ly/2C7fvPB នេះ


ទូរសព្ទលេខ៖ 012 716 787 / 017​ 666 553 / 096 9515 390

អ៊ីម៉ែល៖
training@bminvestconsult.com / info@bminvestconsult.com



គេហទំព័រ៖ www.bminvestconsult.com