image

Official Opening Ceremony on BM Young Professional Development Program

"ពិធីសម្ពោធជាផ្លូវការនូវកម្មវិធីអភិវឌ្ឍន៍អាជីពវ័យក្មេង"



ដោយមើលឃើញគម្លាតនៃការផ្គត់ផ្គង់ធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីជួយធ្វើអោយប្រសើរឡើងដល់អាជីវកម្មខ្នាតតូចនិងមធ្យម មានដូចជាផ្នែកសេវាកម្មអតិថិជន គណនេយ្យ ផ្នែកលក់ និងរដ្ឋបាលធនធានមនុស្ស ទើបបានជា BM InvestConsult បង្កើតនូវកម្មវិធីអភិវឌ្ឍន៍អាជីពវ័យក្មេង BM នេះឡើង ដើម្បីជួយដោះស្រាយនូវបញ្ហាទាំងនេះ។

កម្មវិធីអភិវឌ្ឍន៍អាជីពវ័យក្មេង BM មានគោលបំណងអភិវឌ្ឍន៍និសិ្សត និងបុគ្គលិក ដើម្បីអោយពួកគេក្លាយទៅជាអ្នកជំនាញវ័យក្មេងដ៏ពិតប្រាកដក្នុងអាជីពការងាររបស់ពួកគេ។ ក្រៅពីកម្មវិធីបណ្តុះបណ្តាលនិងបង្វឹកអាជីព ពួកគេនឹងទទួលបាននូវអត្ថប្រយោជន៍ពីវគ្គបង្វឹកអាជីព វេទិកាធុរៈកិច្ច ការណែនាំប្រឹក្សាស្តីពីអាជីពជាក់លាក់របស់ពួកគេ និងអាជីវកម្មថ្មីប្រកបដោយភាពច្នៃប្រឌិតពីអ្នកជំនាញអាជីវកម្ម និងអ្នកជំនាញវិជ្ជាជីវះ។ សិក្ខាកាមក៏នឹងមានឱកាសបង្កើតគំនិតគំរោងផែនការអាជីវកម្មនិងធានាបាននូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ពួកគេតាមរយៈកម្មវិធីជំរុញអាជីវកម្មចាប់ផ្តើមថ្មី និងការបង្វឹកអាជីវកម្មរបស់ពួកយើង។



បន្ទាប់ពីបានបញ្ចប់នូវដំណាក់កាលពីរផ្សេងគ្នា - ការប្រកាសជ្រើសរើស និងការសំរិតសំរាងបេក្ខជនដើម្បីចូលរួមក្នុងសកម្មភាពរៀនសូត្រជំនាញបែបអនុវត្តន៍ជាក់ស្តែង កម្មវិធីអភិវឌ្ឍន៍អាជីពវ័យក្មេងនៃ BM InvestConsult នឹងរៀបចំពិធីសម្ពោធជាផ្លូវការនូវ "កម្មវិធីអភិវឌ្ឍន៍អាជីពវ័យក្មេង" តាមកាលវិភាគដូចបានបង្ហាញ។ ទន្ទឹមនឹងនេះយើងសូមគោរពអញ្ជើញម្ចាស់ឧបត្ថម្ភកម្មវិធី គ្រូបណ្តុះបណ្តាល វាគ្មិន ដៃគូអាជីវកម្ម និងសិក្ខាកាមទាំងអស់ចូលរួមអោយបានសកម្មនៅក្នុងព្រឹត្តិការណ៍នេះដោយសេចក្តីសោមនស្សរីករាយ។

ទូរសព្ទលេខ: 012 716 787 / 017 666 553 / 010 696 942
អីុម៉ែល: training@bminvestconsult.com
www.bminvestconsult.com
-------------------------------------------------------------------------------------------------
Official Opening Ceremony on BM Young Professional Development Program

Having seen the gaps of supplying skillful human resources in to professional careers to fulfill SMEs’ startup and growth; such as, customer services, accountant, sales, admin/HR, BM InvestConsult would sincerely initiate to develop BM Young Professional Development Program contributed to address this concerned issue.

BM Young Professional Development Program aims to develop young professionals and business school students. In addition to professional training and coaching programs, they will benefit from on-going coaching sessions, forums and mentorship on their specific professions and new business innovative from our professionals and business experts. Participants will also have the opportunity to pitch a business project idea and secure support for their initiative through our business coaching and start-ups accelerator program.



After completing two different stages - recruitment and selection of candidates to participate in practical skill learning activities, Young Professional Development Program of BM InvestConsult would sincerely set up Official Opening Ceremony of " BM Young Professional Development Program" upon the schedule as shown. Meanwhile, we would honorably invite our sponsors, trainers, speakers, business partners and all trainees to take actively part in this event with pleasure.

Phone: 012 716 787 / 017 666 553 / 010 696 942
Email: training@bminvestconsult.com
www.bminvestconsult.com